ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង១៣ម៉ឺននាក់នាឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្ញៀវទេសចរ និងប្រជាពលរដ្ឋខេត្តសៀមរាបប្រមាណ ១៣២ ០៥១នាក់ ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១២៥ ៤៤៩ នាក់ ឯភ្ញៀវទេសចរបរទេស មានចំនួន ៦៦០២ នាក់។ នេះបើតាមប្រភពពីមន្ទីរទេសចរណ៍ខេត្តសៀមរាបដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង