ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ៩៥ ០០០នាក់ ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ

ក្នុងរយ:ពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានប្រមាណជាង ៩៥ ០០០នាក់ ដែលមានការកើនឡើងប្រមាណ ២៤,៥២ភាគរយ បើប្រៀបធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២២។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ដោយគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត-រាជធានី ចំនួន ៩៥ ៥៦៥នាក់ បានចូលមកសម្រាកលម្ហែកម្សាន្តតាមតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តនានាក្នុងខេត្តកំពត។

លោកប្រធានមន្ទីរបានបន្តថា ចំនួនភ្ញៀវទេសចរឆ្នាំនេះគឺមានការកើនឡើងប្រមាណ ២៤,៥២ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៩៥ ៤២០នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន១១៤៥នាក់៕

អត្ថបទដែលជាប់ទាក់ទង