រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន AI Technology Pte. Ltd. ដើម្បីចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា នាព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួង បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន AI Technology Pte. Ltd. ដឹកនាំដោយលោក Lim Hua Nam អគ្គនាយកក្រុមហ៊ុន ចូលជួបសម្តែងការគួសម និងពិភាក្សាការងារទាក់ទងនឹងការពិនិត្យលទ្ធភាព និងឱកាស លើកិច្ចសហប្រតិបត្តិការ ក្នុងការធ្វើទំនើបកម្មលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ដើម្បីចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក។

ជាពិសេសការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ជាដើម សំដៅលើកកម្ពស់វិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជាឱ្យមានភាពទំនើប និងភាពធន់ខ្ពស់ ស្របតាមបរិបទសង្គមឌីជីថល ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។

គួរជម្រាបជូនថា ក្នុងជំនួបខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង