នាយករដ្ឋមន្ដ្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយក្រុមហ៊ុន CP
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣នេះបានអនុញ្ញាតឱ្យលោក សែ ភីង (Tse Ping) អគ្គនាយករងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand (CP) Group ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Charoen Pokphand (CP) Group គឺជាក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម ផលិតម្ហូបអាហារដ៏ធំមួយរបស់ថៃ។ បច្ចុប្បន្នក្រុមហ៊ុន ក៏បានវិនិយោគនៅកម្ពុជា និងផ្តល់ការងារជាច្រើនកន្លែងផងដែរ៕