នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន​សាងសង់ហេដ្ឋារចនាសម្ព័ន្ធ China Metro Group

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣នេះបានអនុញ្ញាតឱ្យលោក លី ខ័រ (Li Kuo) ប្រធានក្រុមហ៊ុន China Metro Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបធ្វើឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ទីដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី៣។

គួរបញ្ជាក់ថា ក្រុមហ៊ុន China Metro Group គឺជាក្រុមហ៊ុនសាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏ធំ​របស់ចិន។ ក្រុមហ៊ុននេះ បានវិនិយោគលើការសាងសង់​ផ្លូវថ្នល់ ផ្លូវដែក និងផ្លូវល្បឿន​លឿន​ជាច្រើននៅក្នុងប្រទេសចិន និងបណ្តាប្រទេសនានា៕

អត្ថបទដែលជាប់ទាក់ទង