លោកស្នងការនគរបាលខេត្តកណ្តាលចុះជួយជម្លៀសប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកកណ្តាលស្ទឹង ដើម្បីរកទីទួលសុវត្ថិភាពស្នាក់នៅបណ្តោះអាសន្ន

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនៅរសៀលថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទសហការជាមួយបណ្តាសមត្ថកិច្ចពាក់ព័ន្ធចុះជួយជម្លៀសប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកកណ្តាលស្ទឹង ដើម្បីរកទីទួលសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន។

ក្នុងប្រតិបត្តិការខាងលើ លោកឧត្ដមសេនីយ៍ទោស្នងការក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាមួយជំនន់ទឹកភ្លៀងនេះ ព្រោះនេះជារដូវវស្សាមេឃមានភ្លៀងធ្លាក់ច្រើន និងសូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាមួយកូនតូចៗរបស់បងប្អូនផងដែរ។

គួរជម្រាបថា បច្ចុប្បន្ននៅតាមស្ថានីយបូមទឹក ទីលានវាយកូនហ្គោល, ស្ថានីយបូមទឹកក្របៅនិងស្ថានីយបូមទឹកចាបយំក៏កំពុងបន្តបូមដើម្បីរំដោះទឹកភ្លៀងជន់លិចក្នុងក្រុងតាខ្មៅ និងទីលានវាយកូនហ្គោល សម្តេចតេជោ ហ៊ុន សែន ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង