ប៉ូលិសឃាត់ខ្លួនក្រុមក្មេងស្ទាវអាយុ១៦ឆ្នាំបាន៤នាក់ ពាក់ព័ន្ធករណីយកដុំថ្មគប់លើជនរងគ្រោះ

កាលពីវេលាម៉ោង២០៖០០នាទី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២៣ ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលខណ្ឌឫស្សីកែវបានចុះទៅឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីយកដុំថ្មគប់ជនរងគ្រោះ ស្ថិតនៅចំណុចតារាងបាល RN ផ្លូវបេតុង ក្រុមទី៤ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់រួមមាន៖

១-ឈ្មោះ សួ នីន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិ០១ សង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គឺគ្មានសារធាតុញៀន។

២-ឈ្មោះ រិទ្ធ រ៉ាយុទ្ធ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គឺគ្មានសារធាតុញៀន។

៣-ឈ្មោះ ដេត ម៉ារ៉ាយុ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គឺគ្មានសារធាតុញៀន។

៤-ជនសង្ស័យឈ្មោះ រ៉ូន តួតម៉ីហ្ស៊ី ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គឺគ្មានសារធាតុញៀន។

ជនរងគ្រោះឈ្មោះ រ៉េម ដេវ៉ា ភេទស្រី អាយុ ២២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ផ្លូវ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាពិតជបានយកដំថ្មគប់លើជនរងគ្រោះពិតប្រាកដមែន។

សម្ភារៈដកហូតបានរួមមានដុំថ្មចំនួន ១០ដុំ និងទូរស័ព្ទ ១គ្រឿង ម៉ាកiphone១១ ពណ៌ស្វាយ បែកអេក្រង់។

បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌកំពុងស្រាវជ្រាវស្វែងរកបក្ខពួកបន្ថែមទៀត និងបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង