ប៉ូលិសឃាត់ខ្លួ​នមុខសញ្ញារក្សាទុកគ្រឿងញៀនខុសច្បាប់បាន២នាក់នៅស្រុកសង្កែ

កាលពីវេលាម៉ោង២១៖៣០នាទី ថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០២៣ នៅចំណុចក្រុមទី៣​ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ​ ខេត្តបាត់ដំបង​ កកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អអធិការនគរបាលស្រុកបានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់៖ ១- ឈ្មោះ អ៊ន សាវឌ្ឍ ភេទប្រុស​ អាយុ ៣៦ឆ្នាំ​ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង និង២- ឈ្មោះ ផន រំដោះ​ ភេទប្រុស​ អាយុ ១៦ឆ្នាំ​ មានទីលំនៅភូមិខ្វាវកើត ឃុំខ្វាវកើត ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ រួមជាមួយវត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ២ថង់​ ទម្ងន់ ០,៦៦ក្រាម​, សម្ភារៈកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ទូរសព្ទ័ដៃ៣គ្រឿង, ប្រាក់ខ្មែរ៨០,០០០រៀល, ម៉ូតូ១គ្រឿង​ ម៉ាកហុងដាឌ្រីម ពណ៌ក្រហម​​ សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ​ បាត់ដំបង​ បាត់ដំបង 1AC-5514 ។

បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ​កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង