បុរសម្នាក់លោតពីលើអគារជាន់ទី៣បណ្ដាលឱ្យស្លាប់ភ្លាមៗ

បុរសម្នាក់បានលោតពីលើអគារជាន់ទី៣ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖៥០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានថា សពជនរងគ្រោះឈ្មោះ យី យីន អាយុ ៤៧ឆ្នាំ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង។

ពាក់ព័ន្ធមូលហេតុនៃការលោតសម្លាប់ខ្លួនរបស់បុរសជនរងគ្រោះខាងលើ គេនៅមិនទាន់ដឹងនៅឡើយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង