ផឹកស្រាស្រវឹងទាញកាំបិតកាប់ម៉ូតូគេ ចុងក្រោយជាប់ខ្នោះប៉ូលិសនៅស្រុករុក្ខគិរី

បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុករុក្ខគិរីចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១៩៖០០នាទី​ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នៅចំណុចភូមិព្រៃអម្ពាន់ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ពាក់ព័ន្ធករណី​ការយកកាំបិតដងដែកចាក់លើជនរងគ្រោះ និងកាប់ម៉ូតូជនរងគ្រោះឲ្យរងការខូចខាត។

ជនសង្ស័យម្នាក់ឈ្មោះ ផាន់ ពៅ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអណ្តូងកន្លែង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ជនរងគ្រោះ ឈ្មោះ ដួង ធា ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិដង្ហោ ឃុំមុខរាហ៍ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។

ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបានយកកាំបិតកាប់លើម៉ូតូជន រងគ្រោះពិតប្រាកដមែន ដោយសារផឹកស្រាស្រវឹង ទើបបង្កជាហិង្សាតែម្តង។

បច្ចុប្បន្ន​ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង