សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបោះឆ្នោតគឺជាកុងត្រា នៅក្នុងលទ្ធិប្រជាធិបតេយ្យ រវាងអ្នកដឹកនាំនយោបាយ និងប្រជាពលរដ្ឋ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាការបោះឆ្នោតគឺជាកុងត្រានៅក្នុងលទ្ធិប្រជាធិបតេយ្យរវាងអ្នកដឹកនាំនយោបាយ និងប្រជាពលរដ្ឋ ហើយកុងត្រានេះមានរយៈពេល៥ឆ្នាំម្ដង។

សម្តេចបានបន្តថាបើរាជរដ្ឋាភិបាលធ្វើមិនត្រូវ មិនល្អ នោះប្រជាជនរដ្ឋនឹងមិនបោះឆ្នោតឲ្យទេ ប៉ុន្តែពេលដែលអ្នកដឹកនាំធ្វើកាន់តែល្អគឺប្រជាពលរដ្ឋកាន់តែបោះឆ្នោតឲ្យហើយសំឡេងឆ្នោតក៏កាន់តែកើនឡើង ដែលនឹងផ្ដល់កុងត្រាឲ្យគណបក្សនយោបាយកាន់តែរឹងមាំថែមទៀត។

សម្រាប់កុងត្រាឆ្នាំ២០២៨ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គណបក្សបានដាក់ទិសដៅយ៉ាងច្បាស់លាស់ រៀបចំគោលនយោបាយច្បាស់លាស់ដើម្បីបន្តបម្រើប្រជាជនឲ្យកាន់តែបានល្អច្រើនជាងនេះថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង