រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញឥណ្ឌា ប្រចាំនៅកម្ពុជាដើម្បីពង្រឹង ពង្រីកចំណងការទូត និងកិច្ចសហប្រតិបត្តិការល្អៗ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យ លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

ក្នុងជំនួបខាងលើនេះ មានគោលបំណងដើម្បីរពង្រឹង និងពង្រីកចំណងការទូត និងកិច្ចសហប្រតិបត្តិការល្អៗ រវាងប្រទេសទាំងពីរដែលធ្លាប់មានកន្លងមក ជាពិសេសលើវិស័យសាធារណការ និងដឹកជញ្ជូន នៅកម្ពុជា។ ក្នុងនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់លើការរៀបចំគម្រោងអភិវឌ្ឍន៍នានារបស់ក្រសួង សម្រាប់នីតិកាលទី៧នេះ ដោយរំពឹងថា ភាគីឥណ្ឌានឹងមានឱកាសក្នុងការចូលរួមសហការ នាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង