មន្ទីររៀបចំដែនដីខេត្តកណ្តាលជម្រុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដាច់ដោយដុំ និងវិធានការពង្រឹងសំណង់មានច្បាប់ និងគ្មានច្បាប់
លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាលនារសៀលថ្ងៃព្រហស្បតិ៍ទី២៦ ខែតុលា ឆ្នាំ២០២៣នេះបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែ ដោយផ្តោតសំខាន់នូវរបៀបវារៈសំខាន់ៗមួយចំនួន។
របៀបវារៈទាំងនោះ រួមមាន៖ ការជម្រុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំ ការងាររៀបចំដែនដី វិធានការពង្រឹងសំណង់មានច្បាប់ និងគ្មានច្បាប់ និងបញ្ហាប្រឈមនានា សំដៅបម្រេីសេវាសាធារណៈជូនប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំខាងលើ ក៏មានការចូលរួមពី លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យចំណុះមន្ទីរ លោក លោកស្រី ប្រធានការិយាល័យ ដនសភ ក្រុង-ស្រុក លោកអនុប្រធានក្រុមវាល និងផ្នែកGIS៕