ឯកឧត្តម ហេង រតនា៖ សារសំខាន់ក្នុងពេលប្រឡង​គឺ ​«ចេះជាប់» ហេតុនេះត្រូវតែពង្រឹងស្មារតីនិងទំនុកចិត្តលេីសមត្ថភាពនិងចំណេះដឹងរបស់ខ្លួនឯង​!

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកឯកឧត្តម ហេង រតនា និងលោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក នៅថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០២៣នេះ​ នៅសាលាស្រុកលេីកដែក​បានអញ្ជើញចុះជួបសំណេះសំណាល​ ជាមួយ​ប្អូនៗសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ សម័យប្រឡង ថ្ងៃ៦-៧​ វិច្ឆិកា​ ២០២៣ ​ខាងមុខនេះ។

ក្នុងពិធីខាងលើ ឯកឧត្តម ហេង រតនា បាន​ថ្លែងថា សារសំខាន់ក្នុងពេលប្រឡង​គឺ ​«ចេះជាប់» ហេតុនេះ ត្រូវតែពង្រឹងស្មារតីនិងទំនុកចិត្តលេីសមត្ថភាពនិងចំណេះដឹងរបស់ខ្លួនឯង​។
ជាមួយនោះ ឯកឧត្តមប្រធានសូមជូនពរក្មួយៗប្រឡងជាប់គ្រប់ៗគ្នា​ អ្នកនិទ្ទេសល្អក្នុងការប្រឡងនឹងទទួលបានរង្វាន់លេីកទឹកចិត្តល្អ​តាមនោះដែរ​ និងមិនបោះបង់ក្មួយៗណាម្នាក់ឡេីយ​ បេីទោះបីជាលទ្ធផលមិនល្អក្តី។

ទន្ទឹមនោះ ឯកឧត្តម ហេង រតនា បានបន្តថា ក្មួយៗត្រូវចងចាំថា​ នេះជាការប្រឡង​ ហេតុនេះលទ្ធផលជាប់ឬធ្លាក់វាជារឿងធម្មតា​ ដែលក្មួយៗត្រូវតែទទួលស្គាល់សមត្ថភាពពិតរបស់ខ្លួន​ ដេីម្បីរៀចំដំណេីរជីវិតទៅមុខទៀត​ ទាំងចំណេះដឹងបច្ចេកទេសជំនាញ​ មុខរបរចិញ្ចឹមជីវិត​ និងសង្គមគ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង