នាយករដ្ឋមន្ដ្រីកម្ពុជា៖ ដរាបណាបងប្អូននៅតែគាំទ្រគណបក្សប្រជាជនកម្ពុជា គណបក្សនឹងធ្វើអ្វីៗដើម្បីបងប្អូនគ្រប់កាលៈទេសៈ
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដរាបណាបងប្អូននៅតែគាំទ្រគណបក្សប្រជាជន គណបក្សនឹងធ្វើអ្វីៗដើម្បីបងប្អូនគ្រប់កាលៈទេសៈ។ ជាការតបស្នងគណបក្សប្រជាជននៅជាមួយប្រជាជនធ្វើប្រយោជន៍ឱ្យកើតជាផ្លែផ្កាដើម្បីប្រជាជន។
ការគូសបញ្ជាក់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតចំនួន ១៨.០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្តថា គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាដឹកនាំប្រទេសឱ្យមានសុខសន្ដិភាព និងជំរុញការអភិវឌ្ឍ ដើម្បីឆ្លើយតប ចំពោះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេស។
សូមបញ្ជាក់ថា នេះគឺជាលើកទី៧ហើយ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ នឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕