អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន កោតសរសើរចំពោះការរៀបចំកម្មវិធីប្រណាំងទូកនៅក្រុងតាខ្មៅ នៃខេត្តកណ្តាលបានយ៉ាងល្អ និងរលូន

បន្ទាប់ពីដំណើរការអស់រយៈពេលមួយព្រឹកនៃព្រឹត្តិការណ៍ប្រណាំងទូកនៅក្រុងតាខ្មៅ ខេត្តកណ្តាល ឆ្នាំ២០២៣ បានបញ្ចប់ ប្រកបដោយជោគជ័យឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្កកណ្តាលបានថ្លែងថា កម្មវិធីប្រណាំងទូកដែលបានប្រារព្ធឡើងយ៉ាងអធិកអធមនាឱកាសនេះ គឺបានដំណើរការប្រព្រឹត្តទៅក្រោមម្លប់នៃសុខសន្តិភាព ដែលយើងទទួលបានយ៉ាង ពេញបរិបូរណ៍ ក្រោមការដឹកនាំរបស់ស្ថាបនិកអគ្គមគ្គុទេស៍ឯកប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ដែរថា ក្នុងរយៈពេល១ថ្ងៃ នៃកម្មវិធីប្រណាំងទូកនេះ រដ្ឋបាលខេត្ត ក៏បានរៀបចំកម្ម វិធីកំសាន្តសប្បាយអមជាមួយការប្រណាំងទូកប្រពៃណី ដូចជាស្តង់ពិព័ណ៌លក់ ផលិតផលនានា ការប្រគុំតន្ត្រីសម័យ បុរាណ និងក៏មានបាញ់កាំជ្រួចចំនួនប្រមាណ៥០០គ្រាប់ផងដែរ។

ពិធីដ៏អធិកអធមនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ និងបរទេសចូលរួមទស្សនាច្រើនលើសពីការរំពឹងទុក ដែលតាមការប៉ាន់ ស្មានវាយតម្លៃបឋមមានប្រជាពលរដ្ឋប្រមាណ៣ម៉ឺននាក់ ដែលបានចូលរួមដោយ ផ្ទាល់តាំងពីកម្មវិធីបើក នៅពេលព្រឹក និងបន្តនៅពេលរសៀលនេះ ប្រកបភាព សប្បាយរីករាយខ្ញៀវខ្ញា នៅក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍន៍។

នៅក្នុងពិធីបិទការប្រណាំងទូកឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកណ្តាល
បានកោតសរសើរចំពោះការរៀបចំកម្មវិធីប្រណាំងទូកនៅក្រុងតាខ្មៅនៃខេត្តកណ្តាលនៅថ្ងៃនេះបានយ៉ាងល្អ និងរលូនដើម្បីបង្ករលក្ខណ:កម្សាន្តសប្បាយជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុងក្រុងតាខ្មៅ ក៏ដូចជាពលរដ្ឋមកពីបណ្តារាជធានី ខេត្តផ្សេងៗទៀតក្នុងឱកាសនេះ។

គួរបញ្ជាក់ថាឆ្នាំ២០២៣ នេះ ខេត្តកណ្តាល បានជ្រើសរើសទូកសរុបចំនួន ៧៣ទូក ក្នុងនោះរួមមាន៖ ទូកខ្នាតអន្តរជាតិនារីចំនួន២ទូក, ទូកខ្នាតអន្តរជាតិ បុរសចំនួន ៣២ទូក,ទូកអុំបុរសចំនួន៣៤ទូកចែវ ចំនួន០៥ទូក ,ចំណុះទូកសរុបចំនួន៤.១៧៩នាក់ ដោយឡែកចំពោះ ការអុំនៅពេលរសៀល ចំនួន២លើក ខណ:សម្រាប់ទូកដែលទទួលបានចំណាត់ថ្នាក់លេខ១គឺទូក សារាយតេជោសែនជ័យ មកពីស្រុកខ្សាច់កណ្តាល , ទូកទទួលជាប់ចំណាត់ថ្នាក់លេខ២ គឺទូក រតន:កុមារតេជោសែនជ័យ មកពីក្រុងអរិយក្សត្រ និងទូកទទួលបានចំណាត់ថ្នាក់លេខ៣ គឺទូក បារមីតេជ:ទូលភីវត្តបារុង មកពីក្រុងអរិយក្សត្រ៕

អត្ថបទដែលជាប់ទាក់ទង