ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈ ឯកឧត្តម ជួប សុភក្តិ ជាអគ្គលេខាធិការរង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានឋានៈស្មើ «រដ្ឋលេខាធិការ»
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈឯកឧត្ដម ជួប សុភក្ដិ ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមានឋានៈស្មើ «រដ្ឋលេខាធិការ» ។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖