លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងឲ្យទទួលជួបអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង
នៅព្រឹកថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរង និងសហការី អញ្ជើញជួបសំដែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ថាញ់វ៉ន់ អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ដើម្បីចូលរួមអបអរព្រះរាជពិធី បុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែរនឹងមកដល់នាពេលខាងមុខ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ផាត ផល្លី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ង្វៀន ថាញ់វ៉ន់ អគ្គកុងស៊ុលន សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលបានអញ្ជើញ មកសួរសុខទុក្ខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំស្នងការនគរបាលខេត្ត និងកងកម្លាំងទូទាំងខេត្ត នៃខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យ អបអរព្រះរាជពិធី បុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែរនឹងមកដល់នាពេលខាងមុខ។
ឯកឧត្តម ង្វៀន ថាញ់វ៉ន់ អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ក៏ថ្លែងនូវការកោតសរសើរចំពោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសង្គម និងថ្លែងនូវការជូនពរដល់ថ្នាក់ដឹកនាំស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាកងកម្លាំងទូទាំងខេត្ត ក្នុងឱកាសអបអរព្រះរាជពិធី បុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សូមទទួលបានសុខភាល្អ រស់នៅប្រកបដោយសុខុដុមរមនា និងទទួលបានការអភិវឌ្ឍទៅមុខជាលំដាប់។
នៅក្នុងដំណើរចូលជួបសម្តែងការគួរសមនេះដែរ ឯកឧត្តម ង្វៀន ថាញ់វ៉ន់ ក៏បានជូនវត្ថុអនុស្សាវរីយ៍ ដើម្បី អបអរព្រះរាជពិធី បុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក និងបានថតរូបអនុស្សាវរីយ៍ផងដែរ៕