តើអ្វីទៅជា«ទឹកភ្នែកអ្នកស្លាប់» ហេតុអ្វីបានជាលោកមេធាវី សាន សុផា លើកឡើងដូច្នេះ?

បើតាមប្រភពពីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកមេធាវី សាន សុផា ដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា ទឹកភ្នែកអ្នកស្លាប់! ឆ្នាំទៅអ្នកមីងមកពឹងពាក់លោកមេធាវីទាំងឈឺ​ ដេីម្បីសុំឱ្យជួយការពារដីរបស់មីង។

លោកមេធាវី សាន សុផា បានបន្តថា សុំទោសអ្នកមីងដែលលោកមិនអាចជួយបញ្ចប់វិវាទដីធ្លីជូនមីងមុនពេលមីងបិទភ្នែក​ ព្រោះភាគីម្ខាងទៀតជាខ្មោចដែរសល់តែអ្នកកាង។ ឥឡូវកូនៗមីង​ ជាអ្នកបន្តវេនការពារដីរបស់អ្នកមីង។ ដោយស្មោះត្រង់​ វិវាទដីមីង​ និងប្រជាពលរដ្ឋផ្សេងទៀតរកមុខអ្នកប្តឹងឱ្យជាក់លាក់អត់មានទេ​ ព្រោះលោកមិនដែលជួប​ ហេីយក៏គ្មានអាជ្ញាធរណាចេញមុខមកដោះស្រាយឱ្យដែរ​ (បេីមានចេញមុខបង្ហាញកំណត់ហេតុប្រជុំ​ ឬរបាយការណ៍ដោះស្រាយវិវាទដី​ ករណីនេះចេញមក​ ក្នុងរយៈពេលជិត​ ០៥ឆ្នាំកន្លងមកនេះ​ ខណៈប្រជាជនពឹងលោក ១១ខែ​ ហេីយតវ៉ាគ្រប់ច្រក​ គាំងដដែល។ )​ មិនដែលជួបភាគីវិវាទម្ខាងទៀត​ (រកអាសយដ្ឋាន​ និងអត្តសញ្ញាណជាក់លាក់អត់បាន)​ ឃេីញតែឈ្មោះអ្នកកាងជំនួស។

លោកមេធាវី សាន សុផា បន្តទៀតថា លោកគ្រាន់តែនិយាយការពិតទេ​ បេីអ្នកពាក់ព័ន្ធខឹងនឹងលោក លោកគ្មានជម្រេីសទេ។

លោកមេធាវីបន្ថែមទៀតថា លោកបានបួងសួងសុំដួងព្រលឹងអ្នកមីងឱ្យចេញមកលង​ អ្នកដែលមានតួនាទីដោះស្រាយឱ្យចេញមកដោះស្រាយបញ្ចប់​កុំទុកចោល​ អាណិតទឹកភ្នែកខ្មោច។​ រឿងនេះមិនឋិតក្នុងនីតិវិធីតុលាការទេ​ កុំច្រឡំ។

លោកមេធាវី សាន សុផា បន្តទៀតថា លោកបានធ្វេីដំណេីរជាង​៤០០​ គីឡូតិ៍ម៉ែត្រទៅបុណ្យ​ និងចូលបច្ឆ័យ​ ១៥ម៉ឺនរៀល។ កាលអ្នកមីងមកពឹងលោក លោកមិនបានយកថ្លៃសេវាពីអ្នកមីង​ និងប្រជាពលរដ្ឋផ្សេងទៀតទេ។ គ្រាន់តែបងប្អូនធ្លាប់រៃអង្គាសថ្លៃសាំងនិងថ្លៃចំណាយពេលលោកទៅម្តងៗ​ តែសរុបទៅភាគច្រេីនបានប្រហាក់ប្រហែល៦០ ទៅ៧០% ប៉ុណ្ណោះ​ កម្ររួចខ្លួនណាស់៕

អត្ថបទដែលជាប់ទាក់ទង