ឃាត់ខ្លួនបានមនុស្ស២១នាក់ ពាក់ព័ន្ធគ្រឿងញៀននៅក្រុងព្រះសីហនុ
កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានចុះបង្រ្កាបករណីគ្រឿងញៀនមួយករណី នៅគោលដៅចំនួន៥ ក្នុងសង្កាត់លេខ២ សង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២១នាក់។
បើតាមប្រភពដែលបណ្តាញព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះថា ប្រតិបត្តិការខាងលើនេះ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការបង្ក្រាបខាងលើ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន.សារធាតុញៀនសរុបទម្ងន់៥៩៦.៦៧ក្រាម (ទម្ងន់សុទ្ធ) ទូរស័ព្ទដៃចំនួន១៩គ្រឿង ថេបផ្លេតចំនួន១គ្រឿង ម៉ូតូចំនួន១គ្រឿង ឧបករណ៍ចាក់ភ្លេងចំនួន២គ្រឿង ជ្រុញសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន៩ និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញបានកំពុងកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ដព្រះសីហនុដើម្បីចាត់ការតាមនីតិវិធី៕