ដឹងទេថា «ជាតិអាល់កុល» បង្កហានិភ័យយ៉ាងណាដល់អ្នកបើកបរ?

ជាតិអាល់កុល ធ្វើឱ្យមនុស្សមានភាពប្រថុយប្រថានខ្ពស់ ដូចជា៖ ការបើកបរដោយគ្មានការប្រុងប្រយ័ត្ន មិនពាក់មួកសុវត្ថិភាព មិនដាក់ខ្សែក្រវាត់ មិនមានការយកចិត្តទុកដាក់ទៅលើសភាពលក្ខណៈរបស់ផ្លូវថ្នល់ និងការបើកបរហួសល្បឿនកំណត់ជាដើម។

លើសពីនេះ ជាតិអាល់កុលប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពរបស់មនុស្សក្នុងការបញ្ជាយានយន្តឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព។ ការប្រតិកម្មតបទៅនឹងគ្រោះថ្នាក់ដោយចៃដន្យ និងស្ថានភាពប្រកបដោយគ្រោះថ្នាក់នៅលើដងផ្លូវ ក៏មានកម្រិតទាបផងដែរ។ ជាតិអាល់កុលអាចធ្វើឱ្យមនុស្សម្នាក់ហ៊ានបើកបរយ៉ាងសាហាវ ដោយបើកបររេពេញផ្លូវ ហើយពេលខ្លះបើកបរទាំងងងុយគេងនៅលើចង្កូតរថយន្ត និងដៃចង្កូតម៉ូតូ។​

សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងគ្នា។ ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក គឺជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ៕ ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

អត្ថបទដែលជាប់ទាក់ទង