សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងនឹងបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេសត្រូវការពារសន្តិភាពដែលរកបានដោយលំបាក
ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេសនៅថ្ងៃទី១០ វិច្ឆិកា ឆ្នាំ ២០២៣» សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងនឹងបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេសត្រូវការពារសន្តិភាពដែលរកបានដោយលំបាក។
ក្នុងឱកាសនោះ សម្ដេចធិបតីបានថ្លែងថា ការដំឡើងកម្រិតពីកងពលទ័ពពិសេសឆ័ត្រយោង ៩១១ ទៅជាបញ្ជាការដ្ឋានទ័ពពិសេស គឺដើម្បីលើកតម្កើងនូវជំនាញ និងវិសាលភាពដែលអង្គភាពបានដើរតួនាទីរួចហើយ។
សម្ដេចធិបតីបានបន្តទៀតថា យើងនឹងប្រើប្រាស់នូវយុទ្ធសាស្រ្ត «ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ» ដែលនឹងផ្តោតជាពិសេសទៅលើការធ្វើទំនើបកម្មសមត្ថភាពកងទ័ព៕