ក្រុមហ៊ុន លីណាណា អុិនធើណេសិនណល ត្រេឌីង ខូ អិលធីឌី សូមច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានមួយចំនួនថា «ជាទីតាំងលួចផលិតបារីក្លែងក្លាយ ពុំមានច្បាប់ត្រឹមត្រូវ គេចពន្ធ និងធ្វើឲ្យបាត់បង់ចំណូលរដ្ឋ» គឺជាព័ត៌មានមិនពិតនោះទេ

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីបានឃើញបណ្ដាញសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយដោយដាក់ចំណងជើងថា «ទីតាំងផលិតបារីក្លែងក្លាយខុសច្បាប់ដ៏ធំ និងដុសស្លែមួយកន្លែងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ពិតជាខ្សែធំមែន!» និង«ជាទីតាំងលួចផលិតបារីក្លែងក្លាយ ពុំមានច្បាប់ត្រឹមត្រូវ គេចពន្ធ និងធ្វើឲ្យបាត់បង់ចំណូលរដ្ឋ» ក្រុមហ៊ុន លីណាណា អុិនធើណេសិនណល ត្រេឌីង ខូ អិលធីឌី ( LI NANA INTERNATIONAL TRADING CO., LTD) ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល សូមធ្វើការបំភ្លឺជម្រាបជូនដល់បណ្ដាញសារព័ត៌មាន និងសាធារណៈជនទាំងអស់ឲ្យបានជ្រាប់ថា ចំពោះការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានមួយចំនួនដែលមានចំណងជើងនិងខ្លឹមសារដូចខាងលើ គឺពុំបានឆ្លុះបញ្ចាំងពីការពិតនោះទេ។ ជាក់ស្តែងទីតាំងខាងលើគឺជាឃ្លាំងសម្រាប់រក្សាទុកថ្នាំជក់ជាវត្ថុធាតុដើមដែលក្រុមហ៊ុនបានប្រមូលទិញពីប្រជាពលរដ្ឋនៅឯខេត្តកំពង់ចាមនិងបានដឹកជញ្ជូនយកមកដើម្បីរក្សាទុកនៅក្នុងឃ្លាំងខាងលើតែប៉ុណ្ណោះ មិនមែនជាទីតាំងផលិតបារីក្លែងក្លាយដូចការចុះផ្សាយទាំងនោះទេ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាមួយនោះ ក្រុមហ៊ុន លីណាណា អុិនធើណេសិនណល ត្រេឌីង ខូ អិលធីឌី សូមបញ្ជាក់ថា ចំពោះការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានថា «ទីតាំងផលិតបារីក្លែងក្លាយខុសច្បាប់ដ៏ធំ និងដុសស្លែមួយកន្លែងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ពិតជាខ្សែធំមែន!» និង«ជាទីតាំងលួចផលិតបារីក្លែងក្លាយ ពុំមានច្បាប់ត្រឹមត្រូវ គេចពន្ធ និងធ្វើឲ្យបាត់បង់ចំណូលរដ្ឋ» គឺជាការផ្សព្វផ្សាយព័ត៌មានបែបវាយប្រហារ បំផ្លើសពីការពិត និងគ្មានក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមជាអ្នកសារព័ត៌មាន និងបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងររបស់ក្រុមហ៊ុន ជាពិសេសបានធ្វើឲ្យមានការយល់ច្រឡំពីសាធារណៈជនមកលើក្រុមហ៊ុនទៀតផង។ ដូច្នេះ ក្រុមហ៊ុនសូមធ្វើការច្រានចោលនិងបដិសេធចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់បណ្ដាញសារព័ត៌មានមួយចំនួនដែលមានចំណងជើងនិងខ្លឹមសារដូចខាងលើ។

បើតាមក្រុមហ៊ុន លីណាណា អុិនធើណេសិនណល ត្រេឌីង ខូ អិលធីឌី បានលើកឡើងថា កម្ពុជាគឺជាប្រទេសកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សហើយក៏ជាប្រទេសសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកហៅថា WHO ដែលបានទទួលនូវការអនុគ្រោះជាច្រើនពីសមាជិកភាពទាំងនេះ រួមមានប្រព័ន្ធ MFN និង GDP ព្រមទាំង AISP ពីអាស៊ាន និងបណ្ដាប្រទេសមួយចំនួនជាពិសេសសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ចិន និងជប៉ុន។

តាំងពីឆ្នាំ២០១៥មក នៅក្នុងបណ្ដាប្រទេសអាស៊ានបានចូលជាតំបន់សេដ្ឋកិច្ចតែមួយដែលចូលរួមសេដ្ឋកិច្ច១០ប្រទេស ហើយមានអ្នកប្រើប្រាស់ចំនួន៦០០លាននាក់ នេះជាឱកាសរបស់វិនិយោគិនដែលនឹងត្រូវពិចារណារកមើលប្រទេសដែលមានភាពសមរម្យសម្រាប់ធ្វើការវិនិយោគ។

ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជាក៏បានផ្ដល់ឱកាសជាច្រើនដល់ក្រុមហ៊ុនវិនិយោគបរទេសឲ្យមកវិនិយោគទុនលើវិស័យនេះ។ដូច្នេះហើយដែលជាការជំរុញឲ្យគម្រោងអាហរ័ណ នីហរ័ណ (ថ្នាំជក់) បានសម្រេចចិត្តធ្វើការវិនិយោគទុននៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងសម្រាប់បំពេញតម្រូវការនៃការប្រើប្រាស់ថ្នាំជក់នៅលើទីផ្សារក្រៅប្រទេស។ លើសពីនេះទៅទៀត ក្របខណ្ឌច្បាប់ពាក់ព័ន្ធនិងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានភាពអំណោយផលច្រើន និងមានស្ថេរភាពគួរឲ្យទុកចិត្តបាន ក្នុងនោះច្បាប់ស្ដីពីការវិនិយោគ ច្បាប់ការងារ ច្បាប់ក្រុមហ៊ុនឯកជន និងច្បាប់ពាក់ព័ន្ធ សុទ្ធតែផ្ដល់នៃការការពារដល់នូវប្រព្រឹត្តកម្មស្មើភាព និងផ្ដល់ការធានាគ្រប់គ្រាន់ចំពោះគ្រប់អ្នកវិនិយោគ ជាពិសេសកម្ពុជាក៏ជាប្រទេសដែលមានសក្ដានុពុល និងភាពអំណោយផលជាច្រើនដូចជាតម្លៃពលកម្មក្នុងស្រុកសមរម្យ និងជំនាញកម្មករអាចទទួលយកបាន។

ផ្ដើមចេញពីចំណុចទាំងអស់ខាងលើបានជំរុញឲ្យក្រុមហ៊ុនយើងខ្ញុំសម្រេចចិត្តបណ្ដាក់ទុនលើគម្រោង អាហរ័ណ នីហរ័ណ (ថ្នាំជក់) សម្រាប់ធ្វើការនាំចេញសំដៅឲ្យការនាំចេញផលិតផលពីប្រទេសកម្ពុជាប្រកបដោយគុណភាព និងអាចប្រកួតប្រជែងទៅទីផ្សារបរទេស ព្រមទាំងមានក្ដីសង្ឃឹមជឿជាក់ក្នុងចិត្តយ៉ាងមុតមាំថានឹងអាចបំពេញនូវតម្រូវការលើទីផ្សារបរទេស។

ផ្ដើមចេញពីស្ថានភាពដែលអនុគ្រោះខាងលើ បានជំរុញឲ្យក្រុមហ៊ុន លីណាណា អុិនធើណេសិនណល ត្រេឌីង ខូ អិលធីឌី ( LI NANA INTERNATIONAL TRADING CO., LTD) សម្រេចចិត្តវិនិយោគលើគម្រោងអាហរ័ណ នីហរ័ណ (ថ្នាំជក់) និងមានគោលបំណងអាចជួយទិញទិន្នផល ពីប្រជាពលរដ្ឋក៏ដូចជាផ្ដល់ការងារជូនប្រជាពលរដ្ឋខ្មែរដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ៕

អត្ថបទដែលជាប់ទាក់ទង