រដ្ឋមន្ត្រីក្រសួងផែនការ ទទួលជួបសំណេះសំណាលការងារជាមួយអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម

នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតជូនឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងក្រុមការងារ ចូលជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាព និងទិសដៅនៃប្រព័ន្ធគាំពារសង្គម នៅទីស្តីការក្រសួងផែនការ។

គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាជាតិគាំពារសង្គម សរសេរកាត់ថា ក.ជ.គ.ស ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៧/៤៨៨ ចាប់តាំងពីឆ្នាំ២០១៧ មកម៉្លេះ ដើម្បីដឹកនាំ រៀបចំ និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះមានក្រសួងផែនការជាសមាជិក៕

អត្ថបទដែលជាប់ទាក់ទង