លម្អិត៖ ករណីអគ្គិភ័យ​ឆេះក្លឹបកំសាន្ត Play 99 នៅរាជធានីភ្នំពេញ

នៅវេលាម៉ោង​២០៖១០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីអគ្គិភ័យ​ឆេះក្លឹបកំសាន្តមួយកន្លែង កើតឡើងនៅចំណុចក្លឹបកំសាន្ត Play 99 ស្ថិតនៅផ្លូវចៃកា ភូមិ១៤ ក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះផ្ទះនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ហើយធ្វើឲ្យខូចខាតឆេះក្លឹបកំសាន្ត ថ្មបេតុង ទំហំ១៥ម៉ែត្រ X ២០ម៉ែត្រ និងសម្ភារៈអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

នៅវេលាម៉ោង២៖៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៨០ឡាន ស្មើរនឹង ៧២០ម៉ែត្រគូប, រថយន្តក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣គ្រឿង ស្មើនឹង១២ម៉ែត្រូគូប, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន ស្មើនឹង៦០ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង ៦ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ស្មើនឹង៨ម៉ែត្រគូប, រថយន្តទីក្រុងជ្រោយចង្វារចំនួន៥គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន៥ឡាន ស្មើនឹង២០ម៉ែត្រគូប, រថយន្តទីក្រុងនរាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង១២ម៉ែត្រគូប,រថយន្តអគ្គិភ័យសួនឧស្សហកម្មកាណាឌីយ៉ាចំនួន១គ្រឿង ប្រើប្រាស់អស់ចំនួន១ឡាន ស្មើនឹង៤ម៉ែត្រគូប, រថយន្តអគ្គិភ័យបូរីប៉េងហួតចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង