PMចាប់ឃាត់ខ្លួនយោធាសក្តិ២ម្នាក់ពាក់ព័ន្ធករណីផ្ទុះអាវុធក្នុងវង់ផឹកស៊ី

មន្ត្រីយោធាពាក់សក្តិ២ម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីផ្ទុះអាវុធមួយគ្រាប់ទាំងកណ្ដាលអាធ្រាតបណ្ដាលឱ្យមានការភ្ញាក់ផ្អើលក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីផ្ទះអាវុធខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៣០នាទី យប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បង្កឡើងដោយមន្ត្រីយោធាម្នាក់ពាក់សក្តិ២ មានឈ្មោះ ឡោ ប៉ុនភក្រ័ អាយុ ៤៦ឆ្នាំ រស់នៅភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានយកកាំភ្លើងម៉ាករ៉ូឡូបាញ់ចំនួន១គ្រាប់។

ប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានបានឲ្យដឹងថា នៅយប់កើតហេតុមន្ត្រីយោធាខាងលើ បានមកលេងផ្ទះស្ត្រីម្នាក់ឈ្មោះ ផូ កូឡាប អាយុ ៣៦ឆ្នាំមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ក្នុងយប់នោះដែរក៏មានការផឹកស៊ី លុះនៅវេលាខាងលើឈ្មោះ ឡោ ប៉ុនភ័ក្រ្ត ដែលជាមន្ត្រីយោធាក៏បានផ្ទុះអាវុធចំនួន ១គ្រាប់ដោយមិនដឹងមូលហេតុ បន្ទាប់ពីកើតហេតុមន្ត្រីអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់លែង ក៏បានចំណាត់ការឃាត់ខ្លួនបានភ្លាមៗ។

ប្រភពផ្សេងទៀតបានឲ្យដឹងដែរថា ពាក់ព័ន្ធករណីផ្ទុះអាវុធខាងលើនេះ ជនបង្កត្រូវបានបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តហើយនិងកំពុងតែសួរចម្លើយពីមូលហេតុដែលបានកើតឡើង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។ ប្រភពព័ត៌មានបានបន្តថា ករណីផ្ទុះអាវុធខាងលើនេះដែរ គឺបណ្ដាលមកពីស្នេហាត្រីកោណ៕

អត្ថបទដែលជាប់ទាក់ទង