រដ្ឋមន្ត្រីបរិស្ថាន អ៊ាង សុផល្លែត៖ យើងបាត់បង់អ្នកស្រលាញ់ការពារបរិស្ថានដ៏ល្អម្នាក់ទៀតហើយ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត នៅលើបណ្ដាញសង្គមនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣បានលើកឡើងថា យើងបាត់បង់អ្នកស្រលាញ់ការពារបរិស្ថានដ៏ល្អម្នាក់ទៀតហើយ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ឯកឧត្តមសូមសម្តែងនូវការគោរព ដឹងគុណជានិច្ចចំពោះរាល់ពលិកម្មរបស់លោក ចាន់ យូ ដើម្បីបុព្វហេតុបរិស្ថាន។

ឯកឧត្តម អ៊ាង សុផល្លែត បានបន្តថា ឯកឧត្តមសូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសាររបស់លោក ចាន់ យូ និងសូមបួងសួងអោយវិញាណក្ខន្ធលោក ចាន់ យូ បានសព្វភពនៅឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង