ស្នងការខេត្តកំពត៖ ច្បាប់មិនលើកលែងឲ្យប្អូនទេ!

ស្នងការនគរបាលខេត្តកំពត លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាឲ្យកម្លាំងក្រោមឱវាទចុះបង្ក្រាបបានក្រុមក្មេងទំនើងចំនួន៦នាក់ ពាក់ព័ន្ធករណីបង្កហឹង្សារទៅលើអ្នកស្លូតត្រង់នៅស្រុកជុំគីរី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

បើតាមលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការបានបង្ហោះនៅលើបណ្ដាញសង្គមនៅថ្ងៃនេះថា «វ័យកំពុងសិក្សានិងអាចធ្វើការងារដើម្បីផ្គត់ផ្គង់ជីវភាពបាន តែប្អូនៗបង្កើតបក្សពួកបង្កហឹង្សាទៅលើអ្នកស្លូតត្រង់ទៅវិញ ច្បាប់មិនលើកលែងឲ្យប្អូនទេ។

លោកស្នងការបន្តថា បង្ក្រាបក្រុមក្មេងទំនើងចំនួន០៦នាក់ដែលបង្កហឹង្សានៅស្រុកជុំគីរី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់»៕

អត្ថបទដែលជាប់ទាក់ទង