ឯកឧត្តម ឈន សាណាត អញ្ជើញចូលរួមពីធីបើកសន្និបាត APCCA

ប្រទេសវៀតណាម ៖ ឯកឧត្តម ឈន សាណាត ឧត្តមអគ្គានុរក្ស.១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១០រូប ចូលរួមពីធីបើកសន្និបាតប្រចាំឆ្នាំ សម្រាប់ថ្នាក់ដឹកនាំក្នុងវិស័យពន្ធនាគារ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក-Asian and Pacific Conference for Correctional Administrators លើកទី៤១ ក្រោមអធិបតីភាព ឯកឧត្តម ង្វៀន វ៉ាន់ ឡុង (Nguyên Van Long) អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារ Grand Plaza ទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានតំណាង២៨ប្រទេសអញ្ជើញចូលរួម៕

អត្ថបទដែលជាប់ទាក់ទង