ក្រសួងសាធារណការបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើការគ្រប់គ្រង និងបង្ការគ្រោះមហន្តរាយហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរងគ្រោះដោយទឹកជំនន់


រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ ឯកឧត្តម ប៉េង ពោធិ៍នា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាលើការគ្រប់គ្រង និងបង្ការគ្រោះមហន្តរាយ ក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីលោក​ លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានផ្តល់អនុសាសន៍ដល់អង្គប្រជុំ ជាពិសេសក្រុមការងារដែលពាក់ព័ន្ធឱ្យធ្វើការសិក្សា និងវិភាគលើកត្តាចម្បងៗ ដែលនាំឱ្យមានជន់លិច ដើម្បីបានជាធាតុចូលក្នុងការបង្កើតយន្តការគ្រប់គ្រង បង្ការ និងទប់ស្កាត់៕

អត្ថបទដែលជាប់ទាក់ទង