រដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានអញ្ជើញផ្សព្វផ្សាយ ប្រកាស ស្តីពី ការប្រើប្រាស់ទ្រូងផ្លូវ និងប្រកាស ស្តីពី ចន្លោះសុវត្ថិភាពបើកបរយានយន្ត

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា នារសៀលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ប្រកាស ស្តីពី ការប្រើប្រាស់ទ្រូងផ្លូវ និងប្រកាស ស្តីពី ចន្លោះសុវត្ថិភាពបើកបរយានយន្ត។

ក្នុងពិធីខាងលើក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង តំណាងអគ្គស្នងការនគរបាលជាតិ តំណាងអគ្គស្នងការនគរបាលរាជធានី-ខេត្ត តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត តំណាងសមាគមដឹកជញ្ជូន តំណាងក្រុមហ៊ុនដឹកជញ្ជូន និងតំណាងសាលាបង្រៀនបើកបរ សរុបប្រមាណ ៣០០រូប។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ពិធីនេះ គឺផ្តោតសំខាន់លើការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាបណ្តុះបណ្តាលចំពោះអ្នកបើកបរ និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូននៅលើផ្លូវ ដើម្បីធានាសុវត្ថិភាពក្នុងការបើកបរ លើកកម្ពស់សណ្តាប់ធ្នាប់ចរាចរណ៍ រួមចំណែកទប់ស្កាត់គ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង