តំណាងរដ្ឋមន្ត្រី ប៉េង ពោធិ៍នា អញ្ជើញបើកសិក្ខាសាលាដើម្បីជំរុញការអនុវត្តកិច្ចលទ្ធកម្ម ឱ្យមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព 

តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “សេចក្តីព្រាងគោលការណ៍រួម សម្រាប់អនុវត្តនីតិវិធីលទ្ធកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន”។

ក្នុងវគ្គសិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញតាមអង្គភាពក្រោមឱវាទក្រសួង តំណាងមន្ទីរទាំង២៥ រាជធានី-ខេត្ត និងអ្នកជំនាញកិច្ចការលទ្ធកម្ម មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុនសាងសង់ និងគ្រប់អង្គភាពកងវិស្វកម្ម សរុបប្រមាណ១៨០នាក់។

គួរជម្រាបជូនថា វគ្គសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងប្រមែប្រមូលធាតុចូល សម្រាប់រៀបចំសេចក្តីព្រាងគោលការណ៍អនុវត្តកិច្ចលទ្ធកម្ម នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីឱ្យកាន់តែប្រសិទ្ធភាពការងារ និងជំនឿទុកចិត្តខ្ពស់ លើការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលពាក់ព័ន្ធកិច្ចការលទ្ធកម្មសាធារណៈរបស់ក្រសួង ឱ្យមានសង្គតិភាព ស្របតាមច្បាប់ លើលិខិតបទដ្ឋានគតិយុត្តិ និងសម្រាប់ជាយន្តការរួមមួយ ជួយកាត់បន្ថយពេលវេលា ប្រកបដោយគណនេយ្យភាព និងតម្លាភាព៕

អត្ថបទដែលជាប់ទាក់ទង