ក្រសួងយុត្តិធម៌នឹងបើកយុទ្ធនាការត្រួតពិនិត្យ ដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ នៅរសៀល ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពនៃការរៀបចំឯកសារនានាពាក់ព័ន្ធនឹងយុទ្ធនាការសំខាន់ៗចំនួន០២។
ឯកសារនានាពាក់ព័ន្ធនឹងយុទ្ធនាការសំខាន់ៗចំនួន០២រួមមាន៖ ទី១៖ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ។ និងទី២៖ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលក្រសួងយុត្តិធម៌គ្រោងនឹងប្រកាសដាក់ចេញនាពេលខាងមុខ៕