សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានដាក់ ចេញជាបន្តបន្ទាប់នូវ «កម្មវិធីគោលនយោបាយអាទិភាព» ក្នុងនោះកម្មវិធីចំនួន៥ត្រូវបានប្រកាស និងដាក់ឲ្យចាប់ផ្តើមអនុវត្តរួចហើយ

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនឈប់ត្រឹមការដាក់ចេញនូវយុទ្ធសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែបានដាក់ចេញយន្តការកំណែទម្រង់ និងវិធានការជាក់ស្តែងជាបន្តបន្ទាប់ក្នុងរយៈពេលជាង៣ខែកន្លងទៅនេះ, រាជរដ្ឋាភិបាលបានដាក់ ចេញជាបន្តបន្ទាប់នូវ «កម្មវិធីគោលនយោបាយអាទិភាព» ក្នុងនោះកម្មវិធីចំនួន៥ត្រូវបានប្រកាស និងដាក់ឲ្យចាប់ផ្តើមអនុវត្តរួចហើយរួមមាន៖

*ទី១៖«យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨»។

ទី២៖ «ការពង្រីកវិសាល- ភាពមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងហានិភ័យ» ។

*ទី៣៖ «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិង ងាយរងហានិភ័យនៅទូទាំងប្រទេស» ជាមួយនឹងការពង្រីកវិសាលភាពរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពដល់បុគ្គលស្វ័យនិយោ និងអ្នកក្នុងបន្ទុករបស់សមាជិក ប.ស.ស. ដោយផ្នែកលើគោលការណ៍អ្នកស្ម័គ្រចិត្ត។

*ទី៤៖ កម្មវិធីហិរញ្ញប្បទានលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិកផលសំខាន់ៗក្នុងកំរិតសមរម្យ។

ទី៥៖ «ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឲ្យមានសហគមកសិកម្មបែបថ្មី»។

ការថ្លែងបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាខាងលើនេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដែលរៀបចំឡើងនៅសណ្ឋាគារសុខា៕

អត្ថបទដែលជាប់ទាក់ទង