ក្រុមប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបទីតាំងនាំចូលគ្រឿងសម្អាង និងអាហារបំប៉នគ្មានប្រភពច្បាស់លាស់ និងគ្មានច្បាប់អនុញ្ញាត

កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល បានចុះបង្ក្រាបទីតាំងករណីនាំចូលគ្មានប្រភពច្បាស់លាស់ សន្និធិ លក់ចែកចាយផលិតផលគ្រឿងសម្អាង និងអាហារបំប៉នគ្មានច្បាប់អនុញ្ញាតិ នៅផ្ទះលេខ BA11+BA12 ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ការចុះបង្ក្រាបខាងលើនេះ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់របស់លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញរកឃើញ និងដកហូតនូវវត្ថុតាងគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន៤៨មុខ (ទំងន់៥,៦៤១គីឡូក្រាម) នៅក្នុងនោះមានចំនួន២៩មុខ គ្មានច្បាប់។

ដោយឡែកចំនួន៩មុខ មានវិញ្ញាបនប័ត្រប្រវេទន៍ ប៉ុន្តែហួសសុពលភាព និងមានច្បាប់តែចំនួន១០មុខប៉ុណ្ណោះ ដែលនាំចូលគ្មានប្រភពច្បាស់លាស់ គ្មានប្រវេទន៍​ និងគ្មានច្បាប់អនុញ្ញាតិ៕

អត្ថបទដែលជាប់ទាក់ទង