ស្នងការខេត្តកណ្តាលបានចាត់លោកឧត្តមសេនីយ៍ត្រី សេង គឹមឃន ជាតំណាងដឹកនាំប្រតិភូស្នងការដ្ឋានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ចយ គូ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងវែង

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចាត់លោកឧត្តមសេនីយ៍ត្រី សេង គឹមឃន ស្នងការរងជាតំណាងឲ្យដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ឯក ចយ គូ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងវែង នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦៖១៥នាទី ដោយរោគាពាធ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាន។

ប្រភពព័ត៌មានបានឲ្យដឹងថា សាកសពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមព្រះពុទ្ធសាសនានៅគេហដ្ឋាននៃសព ស្ថិតនៅឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រភពព័ត៌មានបានបញ្ជាក់ថា ក្នុងពេលវេលាដ៏សែនក្រៀមក្រំរំជួលចិត្តនេះ លោកឧត្តមសេនីយ៍ទោស្នងការនិងភរិយា ព្រមទាំងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមចូលរួមសម្តែងនូវសមានទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ឯក ចយ គូ សូមឆាប់បានយោនយកកំណើតចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង