កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅស្រុកបាកាន

ដោយអនុវត្តជាប្រចាំដូចភ្លៀងរលឹមកម្លាំងចម្រុះបានធ្វើកិច្ចសហប្រតិបត្តិការចុះត្រួតពិនិត្យ បង្ការ ទប់ស្កាត់ និងបង្ក្រាប ការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ នៅលើផ្ទៃបឹងទន្លេសាប នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹក បានសហការជាមួយកម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន កងរាជអាវុធហត្ថខេត្ដ កម្លាំងយោធាខេត្ត កងរាជអាវុធហត្ថផ្ទៃប្រទេស ក្រុមការងារខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដឹកនាំដោយលោក ថៃ សីលាលីតា នាយរងខណ្ឌ លោកវរសេនីយ៍ឯក ជា សោភ័ណ តំណាងកងរាជអាវុធហត្ថផ្ទៃប្រទេស និងលោកវរសេនីយ៍ឯក នួន សាវឿន តំណាងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រើប្រាស់កម្លាំងសរុបចំនួន២៨នាក់ កាណូត៥គ្រឿង ចុះបង្រ្កាបបទល្មើសនេសាទត្រីដាក់បរខុសច្បាប់ ចាប់ពីវេលាម៉ោង៩៖៣០នាទី ដល់ម៉ោង១៥៖៣០នាទី នៅចំណុចអូសេក ក្នុងភូមិដីរនាត ដល់ចំណុចក្បាលខ្មោច ក្នុងភូមិព្រែកក្រ ក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជាលទ្ធផល កម្លាំងចម្រុះបានរុះរើ និងបំផ្លាញចោល របាំងសាច់អួនចំនួន ៨ខ្សែ ប្រវែង១៨០០ម៉ែត្រ ក្បាលបរចំនួន៨ក្បាល បង្គោលចំនួន២០០ដើម និងបានបំផ្លាញចោលនៅនឹងកន្លែង ព្រមទាំងចាក់លែងកូនត្រីចម្រុះចំនួន ៥០គីឡូក្រាម ចូលក្នុងទឹកទន្លេវិញ៕

អត្ថបទដែលជាប់ទាក់ទង