ឃាត់ជនសង្ស័យ៩នាក់ពាក់ព័ន្ធករណីការប្រើកាំបិតកាប់គ្នាក្នុងខណ្ឌបឹងកេងកង
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង២២៖៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលរដ្ឋបាលខណ្ឌបឹងកេងកងបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ពាក់ព័ន្ធការប្រេីកាំបិតបុ័ងតោកាប់បង្កឲ្យមានរបួសស្នាម នៅចំណុចផ្លូវព្រះមុន្នីវង្ស កែងផ្លូវ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។
ជនសង្ស័យចំនួន៩នាក់ រួមមាន៖១-ឈ្មោះ WU TSUNG HING ភេទប្រុស សញ្ជាតិចិន,២-ឈ្មោះ LAZARE ភេទប្រុស សញ្ជាតិកាំម៉ូរ៉ូន,៣-ឈ្មោះ YANG SHANG LIN ភេទប្រុស សសញ្ជាតិចិន,៤-ឈ្មោះ LIN WEI TING ភេទប្រុស សញ្ជាតិចិន,៥-ឈ្មោះ WU TING SHENG ភេទប្រុស សឮសញ្ជាតិចិន,៦-ឈ្មោះ CHEN YU SHANG ភេទប្រុស សញ្ជាតិចិន,៧-ឈ្មោះ HUANG YU CHEN ភេទប្រុស សញ្ជាតិចិន,៨-ឈ្មោះ WEI MIN KAI ភេទប្រុស សញ្ជាតិចិន,៩-ឈ្មោះ ឈិន ម៉េង ភេទប្រុស សញ្ជាតិចិន។
វត្ថុតាងចាប់យកបានរួមមាន៖ ទូរស័ព្ទដៃ ៩គ្រឿង, កាំភ្លើងខ្លី ១ដើម ម៉ាកឡុក១៩ ពណ៌ខ្មៅ បង់ចំនួន១ គ្រាប់កាំភ្លើងចំនួន១០គ្រាប់, កាបូបស្ពាយចំហៀង ១, អត្តសញ្ញាណប័ណ្ឌខ្មែរ ១, កាតគ្រីសម្គាល់រថយន្ត ១, ប័ណ្ណបើកបរ ១, ប័ណ្ណសម្គាល់ការងារ ១, កាតធនាគា ៥, កាតកាន់កាប់កាំភ្លើង ១,ប្រាក់ ១៥០០ដុល្លារ។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ កម្លាំងបានបញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវីធីច្បាប់៕