ឯកឧត្តម ហាក់ សុខមករា ផ្ញើសារលិខិតគោរពជូនពរឯកឧត្តម គង់ សោភ័ណ្ឌ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៤
ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល និងភរិយា ព្រមទាំងក្រុមគ្រួសារបានផ្ញើសារលិខិតគោរពជូនពរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលនិងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៤។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមលើកហត្ថទាំងទ្វេ ប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រះពុទ្ធរតនៈ ព្រះធម៌រតនៈ ព្រះសង្ឃរតនៈ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្ដី ជ័យមង្គលសព្ទសាធុការជូនចំពោះឯកឧត្ដមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងបុត្រជាទីស្រឡាញ់ សូមបានសម្រេចនូវពុទ្ធពរទាំងបួនប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបាននូវភាពជោគជ័យថ្មីៗបន្ថែមទៀត។
សូមគោរពជូនពរពីឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល និងក្រុមគ្រួសារ៕