ជនជាតិចិនប្រុសស្រី២នាក់ចូលហាងលក់សម្លៀកបំពាក់មួយកន្លែង ទះបុគ្គលិកស្រី ១កំផ្លៀង និងវាយសន្ដិសុខផ្អើលពេញហាង
ជនជាតិចិនប្រុសស្រីចំនួន០២នាក់ នាំគ្នាចូលហាងលក់សម្លៀកបំពាក់មួយកន្លែង នៅអគារ «The BRIDGE» បានប្រើបង្កហិង្សាដាក់បុគ្គលិកហាង និងសន្តិសុខ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចហាងលក់សម្លៀកបំពាក់មួយកន្លែង ក្រោមអគារ «THE BRIDGE» ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនជាតិចិន០២នាក់ប្រុសស្រីចុះពីលើរថយន្តទំនើប LEXUS LM 300h ពណ៌ស មួយគ្រឿង មានស្លាកលេខ កម្ពុជាBL7799 រួចដើរចូលទៅក្នុងហាងកើតហេតុខាងលើ»។ ប្រភពបន្តថា បន្ទាប់ពីចូលទៅខាងក្នុងហាងហើយ ដោយមិនដឹងច្បាស់ថា តើមានមូលហេតុអ្វីនោះទេ? ស្រាប់តែកើតមានរឿងហិ.ង្សាកើតឡើងតែម្ដង។ ដោយមើលឃើញថា មិនស្រួល ពួកគាត់ក៏នាំគ្នាចូលទៅជួយឃាត់ តែបែរជាត្រូវបុរសចិនខាងលើ វា.យបន្ថែមទៅវិញ បង្កឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងនៅចំណុចកើតហេតុតែម្ម្ដ។
ប្រភពបានបញ្ជាក់ថា «មាននារីចិនម្នាក់ បានប្រើប្រាស់អំអំពើប្រើហិង្សាទៅលើបុគ្គលិកស្រីរបស់គាត់ ក្នុងពេលពួកគេចូលមកមើលសម្លៀកបំពាក់នៅក្នុងហាង ដោយទះបុគ្គលិកហាងរបស់គាត់១ កំផ្លៀង។
ប្រភព បានបន្តថា នៅក្នុងហាង គឺមាន CAMERA សុវត្ថិភាពបង្ហាញគ្រប់រូបភាពនៃអំពើហិ.ង្សា ដែលនារីបង្កវា.យទៅលើបុគ្គលិករបស់គាត់។ បន្ទាប់ពីបង្កហិ.ង្សារួច ជនដៃដល់ប្រុសស្រីទាំង២នាក់នោះក៏ព្យាយាមឡើងរថយន្ត ដើម្បីរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវបានសន្តិសុខ និងកម្លាំងអាវុធហត្ថខណ្ឌចំការមន ចុះមកឃាត់ទាន់ពេលវេលា ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ ចំណែកកម្លាំងអាវុធហត្ថខណ្ឌចំការមន ក៏បានឃាត់រថយន្ត និងនាំខ្លួនបុរសនារីជាដៃដល់ទាំង២ ទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរនាំ ព្រមទាំងបានឱ្យភាគីរងគ្រោះចូលមកដោះស្រាយគ្នាតាមនីតិវិធីផងដែរ៕