នាយករដ្ឋមន្ត្រីកម្ពុជាអនុញ្ញាតឱ្យនាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ជួបសម្តែងការគួរសម និងពិភាក្សាការងារ

 

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។

សូមបញ្ជាក់ថា HawkEye 360 គឺជាក្រុមហ៊ុនវិភាគទិន្នន័យប្រេកង់វិទ្យុ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥។ ក្រុមហ៊ុននេះ បានអភិវឌ្ឍបណ្តាញលើលំហអាកាស និងដំណោះស្រាយប្រេកង់វិទ្យុ ដើម្បីតាមដានការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ 

ក្រុមហ៊ុននេះបានបម្រើដល់ឧស្សាហកម្មពាណិជ្ជកម្មតាមលំហសមុទ្រ ការពារជាតិ និងទូរគមនាគមន៍ ដោយដំណើរតាមរយៈក្រុមផ្កាយរណបដើម្បីស្វែងរក កំណត់លក្ខណៈ និងកំណត់ទីតាំងភូមិសាស្ត្រ យ៉ាងទូលំទូលាយនៃរលកសញ្ញាប្រេកង់វិទ្យុ ដើម្បីជួយដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង