ស្នងការខេត្តព្រៃវែង៖ «ជាធម្មតា នគរបាលមិនទម្លាប់ខ្លាចជនល្មើសនោះទេ…!»
ព្រៃវែង៖ «ជាធម្មតា នគរបាលមិនទម្លាប់ខ្លាចជនល្មើសនោះទេ ប៉ុន្តែករណីខ្លះ ទាមទារពេលវេលា និងភាពត្រឹមត្រូវ»។ នេះជាលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងថ្មី នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបន្តថា «សូមជួយផ្សាយវិញផង ពីព្រោះផ្សាយមុនមាន Share ច្រើន K ណាស់»។
លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ថា «យ៉ាងណាក៏ដោយ សូមអរគុណប្រជាពលរដ្ឋដែលជឿទុកចិត្ត រហូតហ៊ានផ្តល់ព័ត៌មានមកកាន់ខ្ញុំ»៕ ដោយ៖ ការីនិពន្ធ