សម្ដេច ហ៊ុន សែន ៖ «ដោយសារតែរដ្ឋមន្ត្រីខ្ជិល ធ្វើបាបនាយករដ្ឋមន្ត្រីម្នាក់ សុំកុំខ្ចិល នៅសល់តែប៉ុន្មានខែទៀតទេ»

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានកោតសរសើរក្រសួង០៤គឺក្រសួងមហាផ្ទៃ ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងវប្បធម៌ និងក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច ថា ធ្វើបានល្អ មានក្បួនខ្នាត និងមានការយកចិត្តទុកដាក់លើលិខិតដែលដាក់ជូននាយករដ្ឋមន្ត្រី។ ការកោតសរសើររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ បៀលប្រាយ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ។

ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានស្ដីបន្ទោសដល់គណៈរដ្ឋមន្ត្រីថាមិនចេះធ្វើការ នាំផលលំបាកដល់នាយករដ្ឋមន្ត្រី និងថារដ្ឋមន្ត្រីមួយចំនួនកំពុងកើតជំងឺខ្ចិល ហើយធ្វើការងារកំប៉ិកកំប៉ុកមិនកើត។

ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន បានរកឃើញថា ក្រសួងការបរទេស ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងអាជ្ញាធរមីន នៅមានកង្វះខាតញឹកញយ រឿងកើតឡើងដដែលៗទាក់ទងលិខិត មិនចេះដាក់កាលបរិច្ឆេទ និងស្នើសុំគោលការណ៍ហួសតួនាទី។

ក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន អំពាវនាវដល់រដ្ឋមន្ត្រី កុំខ្ចិល ត្រូវខិតខំរៀនសូត្រអ្វីថ្មីបន្តទៀត ឬប្រសិនជាអាចគួរចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាលឡើងវិញផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីក៏បានព្រមានផងដែរថា បើមានលើកក្រោយទៀត សម្ដេចនឹងយកលិខិតដែលមានកំហុសទាំងនោះបង្ហោះនៅលើបណ្ដាញសង្គមតែម្ដង។

ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងធ្ងន់ៗថា៖ «ខ្ចិលពីថ្នាក់ក្រោមដល់ថ្នាក់លើ ធ្វើបាបនាយករដ្ឋមន្ត្រីម្នាក់ ដោយសារតែរដ្ឋមន្ត្រីខ្ចិល […] នៅសល់តែប៉ុន្មានខែទៀតសុំកុំខ្ចិល»

 

អត្ថបទដែលជាប់ទាក់ទង