សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូអញ្ជើញដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព
បន្ទាប់ចំណាយពេលធ្វើដំណើររយៈពេលប្រមាណ១៧ម៉ោង ពីទីក្រុងប៉ារីស ប្រទេសបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជាប្រកបដោយសុខសុវត្ថិភាពហើយ នៅវេលាម៉ោង៣រសៀលថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នា២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅបារាំង និងប្រទេសស្វីស រយៈពេលមួយសប្តាហ៍ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤៕