សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យនគរបាលពង្រឹងការពិនិត្យជាតិអាល់កុលលើអ្នកបើកបរ

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅអគ្គស្នងការនគរបាលជាតិ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត ឱ្យពង្រឹងការពិនិត្យទៅលើជាតិអាល់កុលលើអ្នកបើកបរឡើងវិញ ដោយថាដើម្បីចូលរួមកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍។

សម្ដេចធិបតីបន្តថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ពេលបច្ចុប្បន្នវាខ្លាយទៅជាគ្រោះថ្នាក់លំដាប់ទីមួយ ដែលបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋខ្មែរជាច្រើន។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងនូវ គ្រោះថ្នាក់មួយដែលបានសម្លាប់មនុស្ស៤នាក់ នៅក្នុងខណ្ឌឬស្សីកែវ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដោយសារអ្នកបើកបរមានជាស្រវឹង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ របស់ក្រសួងព័ត៌មាន នៅសណ្ឋាគារសុខានៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង