ប្រពន្ធដាក់ពាក្យប្តឹងប្តីខ្លួនឯងពីបទរំលោភបំពានផ្លូវភេទលើកូនស្រី

(កំពង់ចាម)៖ កាលពីថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៥ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌បានទទួលពាក្យបណ្ដឹងមួយច្បាប់ពីឈ្មោះ ង៉ុយ ខិង ភេទស្រី អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិផ្ទះកណ្ដាលក្រោម ឃុំផ្ទះកណ្ដាលស្រុកស្រីសន្ធ ខេត្តកំពង់ចាម ប្ដឹងចោទប្រកាន់ទៅលើប្ដីរបស់ខ្លួនឈ្មោះ ធី វៀច អាយុ៣៩ឆ្នាំត្រូវជាប្ដីជាមនុស្សគរថ្លង់របស់ខ្លួនដែលបានធ្វើសកម្មភាពទៅលើកូនស្រីរបស់ខ្លួន អាយុ១៣ឆ្នាំ នៅចំណុចក្នុងផ្ទះភូមិព្រែកពោធិ៍ក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ កាលពីវេលាម៉ោងប្រហែល១៤៖០០នាទីនាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥។ នេះបើតាមប្រភពដែលទទួលបាននៅថ្ងៃនេះ។

ប្រភពបន្តថា ដំបូងឡើយប្តីរបស់ខ្លួនឈ្មោះ ធី វៀច នៅជាមួយកូនស្រីឯផ្ទះចំណែកខ្ញុំនៅលក់ត្នោតនៅព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ពេលនោះ គាត់បានចាប់កូនស្រីខ្លួនឲ្យដេកហើយយកដៃរុកចូលប្រដាប់ភេទចំនួន២ដងនិងយកលឹងរបស់ខ្លួនដាក់ចូលទៅក្នុងប្រដាប់ភេទរបស់កូនស្រីតែត្រូវបានរើបម្រាស់រួចទើបមិនបានស៊ីជម្រៅទេ។

បន្ទាបើនោះ កូនស្រីរបស់ខ្លួនម្នាក់ទៀតអាយុ៥ឆ្នាំ បានតេតាមឆាត Facebook បង្ហាញខ្លួនក៏សួររកប្ដីរបស់ខ្លួននិងកូននៅឯណា តែមិនបាននិយាយប្រាប់ទេ។ ឃើញសភាពមិនស្រួល ខ្លួនក៏តេចូលកូនស្រីឈ្មោះម្ដងទៀត ក៏បាននិយាយប្រាប់តាមដំណើររឿងដូចខាងលើនេះ។

បន្ទាប់ពីទទួលបណ្ដឹងភ្លាមកម្លាំងជំនាញបានហៅឈ្មោះ ធី វៀច ទមកធ្វើការ និងឃាត់ខ្លួនតាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង