លោកស្នងការ សិទ្ធិ ឡោះ ចាត់តំណាងនាំយកថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាទៅប្រគល់ជូនក្រុមគ្រួសារសពលោកអនុ​សេនីយ៍​ត្រី​ រិទ្ធ​ សីហមុនី​ឆព័នរង្សី


(បន្ទាយមានជ័យ​)៖ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅរសៀល​ថ្ងៃ​ទី​ ១៣ ខែមីនា​ ឆ្នាំ២០២៥ បាន​ចាត់​តាំង​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ ស្នង​ការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​អមដំណើរ​ដោយ​លោក​វរសេនីយ៍ទោ​ ញាន​ ឡាញ់​ ស្នង​ការ​រង​ទទួល​បន្ទុកការងារ​វរសេនាតូចលេខ​ ៨០៧និង​លោក​វរសេនីយ៍ឯក​ ឡុង​ សំណាង​ មេបញ្ជាការ​វសេនាតូចនគរ​បាល​ការ​ពារ​ព្រំដែន​គោក​លេខ​ ៨០៧​ បាន​ដឹកនាំ​កម្លាំង​នគរបាល​វសេនាតូចនគរ​បាល​ការ​ពារ​ព្រំដែន​គោក​លេខ​៨០៧ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​និង​ប្រគល់​ថវិកា​​ចំនួន​ ៩,០០០,០០០រៀល(ប្រាំ​បួន​លាន​រៀល​គត់​)ក្នុង​នោះ​ថវិកា​ចំនួន​៦,០០០,០០០រៀល​ជា​ថវិកា​របស់​សមាគមន៍​មិត្ត​នគរបាល​ជាតិ​កម្ពុជា​និង​៣,០០០,០០០រៀល​ជា​ថវិកា​បាន​មក​ពីរ​ការ​ចូលរួម​របស់​កងកម្លាំង​វរសេនា​តូច​នគរបាល​ការ​ពារ​ព្រំដែន​គោក​លេខ​៨០៧ជូន​គ្រួសារ​សពលោក​អនុសេនីយ៍​ត្រី​ រិទ្ធ​ សីហមុនី​ឆព័នរង្សី​ មន្ត្រី​ប៉ុស្ដិ៍​នគរបាល​ការ​ពារ​ព្រំដែន​គោក​ខ្វាវ​ដែល​​បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​ ១២​ ខែ​មីនា​ ឆ្នាំ​២០២៥ដោយ​ជំងឺ​ដុះ​សាច់​ក្នុង​ខួរ​ក្បាល​ស្ថិត​នៅ​ភូមិ​ បឹង​តាស្រី​ ឃុំ​ គោក​រមៀត​ ស្រុក​ ថ្ម​ពួក​ ខេត្ត​បន្ទាយមានជ័យ​។

​ក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ​លោក​ឧត្ដមសេនីយ៍​ត្រី​ ​វង្ស​ វិត​ បាន​ពាំនាំ​ការ​ចូលរួម​មរណទុក្ខ​និង​ចូល​រួម​សោកស្ដាយ​ជា​មួយ​ក្រុម​គ្រួសារ​នៃសព​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្ត​ចំពោះ​ការ​បាត់​បង់​ស្វាមី​ ឪពុក​ ជាទី​គោរព​ស្រឡាញ់ដ៏ជ្រាល​ជ្រៅ​ និង​ធ្លាប់​ផ្ដល់​នូវ​ព្រហ្ម​វិហារធម៌​ចំពោះ​ក្រុម​គ្រួសារ​នា​គ្រា​កន្លង​មក​​៕

អត្ថបទដែលជាប់ទាក់ទង