លោកស្នងការ ឈឿន សុចិត្ត បញ្ជាឲ្យចាប់ក្មេងទំនើងបាន៦នាក់នៅស្រុកកណ្ដាលស្ទឹង
បន្ទាប់ពី«គណនីហ្វេសប៊ុកឈ្មោះ Mrr Rathana បានបង្ហោះវីដេអូសកម្មភាពក្មេងទំនើងពីរក្រុមវាយគប់គ្នា ភ្ជាប់ដោយខ្លឹមសារថា៖ អូនៗលេងគ្នា ២៣/០១/២៤ ពូឡើងភ័យ នៅចំណុចមុខវិទ្យាល័យព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល»។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះបានបញ្ជាកម្លាំងជំនាញខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើងខាងលើភ្លាមៗ។
បច្ចុប្បន្នកម្លាំងជំនាញខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងបានឃាត់ខ្លួនក្រុមក្មេងទំនើងដែលធ្វើសកម្មភាពវាយគ្នាខាងលើបានចំនួន០៦នាក់ យកមកធ្វើការសាកសួរ និងបន្តស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀតដើម្បីចាត់ការតាមនីតិវិធី៕