ព្រះមហាក្សត្រតែងតាំងឯកឧត្តម ផៃ ប៊ុនឈឿន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងឯកឧត្តម ផៃ ប៊ុនឈឿន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ក្នុងរាជក្រឹត្យឡាយព្រះហស្ថលេខាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្រេចដោយទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងបានបង្គាប់ឱ្យសម្ដេចធិបតី ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ។

គួរជម្រាបជូនថា ឯកឧត្តម ផៃ ប៊ុនឈឿន ធ្លាប់ជាអតីតអភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងបច្ចុប្បន្នជា រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង