លោក ហ៊ាង ប៊ុនថា សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តម ផៃ ប៊ុនឈឿន ក្នុងឱកាសដែលព្រះមហាក្សត្រកម្ពុជាតែងតាំងជា «រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី»
លោក ហ៊ាង ប៊ុនថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន The Mirror News និងជាប្រធានសមាគមព័ត៌មានអនឡាញកម្ពុជា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ សូមចូលរួមសម្ដែងនូវការអបអរសាទរដ៏កក់ក្តៅបំផុតជូនចំពោះ ឯកឧត្តម ផៃ ប៊ុនឈឿន ក្នុងឱកាសដែល ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ចេញព្រះរាជក្រឹត្យ តែងតាំងជា «រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី» ក្នុងនីតិកាលទី៧ នៃរាជរដ្ឋាភិបាលអាណត្តិថ្មី។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ វត្ថុស័ក្តសិទ្ធិក្នុងលោក និងទេវតា តាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមរដ្ឋមន្ត្រី មេត្តាទទួលនូវគារវកិច្ច និងភក្ដីភាពដ៏ ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕